khmer eng
  • ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា
     
    ចែករំលែក ៖

    ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា លោកជំទាវ មុំ សណ្តាប់ អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានផ្តល់អនុសាសន៍ដល់មន្រ្តីរាជការជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ ត្រូវបង្កើនចំណេះដឹង និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។
    លោកជំទាវបានផ្តល់អនុសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសព្រឹទ្ធសភារៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា នៅសាលសិក្ខាលាសាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីក្រុមសមាជិកាព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិវត្តជនជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន៨៥នាក់។
    ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកជំទាវបានកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ដល់មន្ត្រីរាជការជានារីទាំងអស់ និងបានកំពុងបំពេញតួនាទីក្នុងការលើកកម្ពស់ការកសាងសមត្ថភាព ដើម្បីធ្វើឱ្យសម្រេចបានក្នុងការអភិវឌ្ឍការងារ និងជួយពង្រឹងភាព អង់អាចដល់ស្រ្តី ព្រមទាំងជួយលើកកម្ពស់សីលធម៌ តម្លៃស្រ្តី និងគ្រួសារខ្មែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់គណៈកម្មការទី៣ គោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ចំពោះមរណភាពរបស់លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន